Ticker

6/ព័ត៌មានជាតិ/ticker-posts

សម្តេច​ ហេង សំរិន​ បាន​​ដឹក​​នាំ​​គណៈ​​ប្រតិភូ​​ស​ភា​​​​កម្ពុជា​​​ចូល​រួម​​ម​​ហា​​សន្និបាត​​​AIPA​​​លើ​ក​​​ទី​​៤​២​​តាម​​​ប្រ​ព័ន្ធ​​វីដេ​អូ​​ដែល​​ស​ភា​​ប្រទេស​​ព្រុយ​​​ណេ​​​ធ្វើ​​ជា​​ម្ចាស់​​​ផ្ទះ!!

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់សភា​នៃ​ព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ នៃអន្តរ សភាអាស៊ាន ហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ នេះ ដែលសភាប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ។

មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជី​ថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥» ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ថ្នាក់ដឹក​នាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃ ប្រទេស ព្រុយណេដារ៉ូសាឡាម ព្រមទាំងមានការអញ្ជើញចូលរួមពី​សភាសមាជិក​អាយប៉ាយទាំង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា ប្រទេសសង្កេតការណ៍របស់អាយប៉ា និងអង្គការអន្តរសភា​តំបន់ និងសកល​មួយចំនួនទៀត។

ចាប់តាំងពីមានជំងឺរាត្បាតសកលកូវីដ-១៩ មក ស្ថាប័នអន្តរសភាអាស៊ាននេះ បានរៀបចំមហា សន្និបាតរបស់ខ្លួនតាម​ប្រព័ន្ធនិម្មិត។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលប្រទេស ព្រុយណេធ្វើជាម្ចាស់ផ្ទះពេលនេះ​ប្រារព្ធធ្វើ​ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។អន្តរសភាអាស៊ានជាអង្គការសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តា​ប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។

អង្គការនេះ ជាវេទិកាប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យ​សម្រេច​បាននូវគោលដៅសហគមន៍អាស៊ានតែមួយ មានជោគវាសនាតែមួយ។សមាជិក AIPA បានផ្លាស់វេនគ្នាជា​ប្រធានរៀបចំ​មហាសន្និបាត តាមលំដាប់អក្ខរក្រម នៃឈ្មោះ ប្រទេស ជាអក្សរឡាតាំង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជា​ប្រធានប្តូរវេនអាយប៉ា លើកទី៤៣ នៅឆ្នាំ២០២២ខាងមុខនេះ។

បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមមញាចក្រី ហេង សំរិន នឹង អញ្ជើញចូលរួមកិច្ច​ប្រជុំ​គណៈកម្មាធិកាប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀបវារៈមហា សន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត និង​ក្រោយ​មកទៀត សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតជាមួយប្រធានគណៈប្រតិភូ​សមាជិកអាយប៉ា  ទាំង១០ផងដែរ៕





 

Post a Comment

0 Comments