ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​គណៈ​ប្រចាំ​ការ ​នៃ​គណៈ​កម្មការ​ជាតិប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-​១៩ ​(គ.ប.ក)!!!

Ticker

6/ព័ត៌មានជាតិ/ticker-posts

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​គណៈ​ប្រចាំ​ការ ​នៃ​គណៈ​កម្មការ​ជាតិប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-​១៩ ​(គ.ប.ក)!!!

រាជធានីភ្នំពេញ ÷ រសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងជាសមាជិកគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ចំនួន ២ ៖
១-ការវាយតម្លៃសភាពការណ៍កូវីដ ទាំងនៅព្រំដែន ទាំងនៅផ្ទៃក្នុងប្រទេស បន្ទាប់ពីបានបញ្ចប់ការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន និងខេត្តសៀមរាប រយៈពេលមួយសប្តាហ៍ និងបន្ទាប់ពីការបញ្ចប់យុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ នៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃ
២-ទិសដៅការងារបន្ត ។

កិច្ចប្រជុំដ៏មានសារសំខាន់ខាងលើ ធ្វើឡើងតាមប្រព័ន្ធវីដេអូហ្សូម (Zoom) ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក)៕

ដោយ ៖ សុខ​ វិជ័យ 



 


Post a Comment

0 Comments