Ticker

6/ព័ត៌មានជាតិ/ticker-posts

លោក វ៉ាត់ ចំរើន៖ ពហុកីឡដ្ឋានជាតិមរតក តេជោ សម្រេចបាន ១០០ភាគរយហើយ!!!

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសាងសង់ជិតរយះពេល៣ឆ្នាំ ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន១០០ភាគរយហើយនឹងក៏ត្រៀមទទួលការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិនាពេលខាងមុខនេះ។ 

ក្នុងឱកាសចុះទៅពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាតថា (CAMSOC) បានបញ្ជាក់ថាយើងកំពុងរៀបចំកម្មវិធី និងគោរពស្នើសុំរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រថាតើក្នុងស្ថានភាពកូវីដនេះយើងអាចធ្វើអ្វីបានបន្ទាប់ពីពិធីប្រគល់និងទទួលពហុកីឡដ្ឋានជាតិនេះ ឬមួយក៏ធ្វើកម្មវិធីអ្វីផ្សេងទៀតជាមួយ និងភាគីចិនដើម្បីអរអរសាទរនូវការទទួលនូវមរតកដ៏មហាសាលនេះប៉ុន្តែអ្វីដែលយើងត្រៀម គឺចាប់ពីខែតុលា តទៅគឺថាពហុកីឡដ្ឋានជាតិនេះ អាចទទួលយកនូវការប្រកួកំរិតជាអន្តរជាតិបានដូចជាការត្រៀមទទួលនូវការប្រកួត បាលទាត់ SUZUKI Cup ក្នុងខែធ្នូ ឆ្នាំ២០២១ នៅទីនេះដើម្បីទាក់ទាញឲ្យមានការចាប់អារម្មណ៍ខ្លាំងហើយអាចបង្ហាញមុខមាត់របស់កម្ពុជា នៅលើវិស័យកីឡាបាល់ទាត់ និងត្រៀមលក្ខណៈអោយមានការប្រកួតកីឡាផ្សេងៗអោយមានជាប់ជានិច្ចនៅទីនេះ ។ 

សូមបញ្ជាក់ថាពហុកីឡដ្ឋានជាតិមរតកតេជោអាចផ្ទុកអ្នកទស្សនាបានជាង៦ម៉ឺននាក់ ហ្នឹងជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ ២០២៣ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលព្រះរាជាណាចក្រកម្ពុជាកំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹមនិងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ៕ 

 ដោយ ៖ វិជ័យ

Post a Comment

0 Comments