Ticker

6/ព័ត៌មានជាតិ/ticker-posts

ព័ត៌មានអន្ដរជាតិ ​​៥រឿង​តាម​​ដាន ​​លោក ចូ បៃដិន ​​ជុំវិញ​​ស្ថាន​ភាព​​អាហ្វហ្គានី​ស្ថាន​​សប្តាហ៍​​នេះ​!

សហរដ្ឋអាមេរិក ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានទទួលស្គាល់ពីការជម្លៀស​មនុស្សដ៏ច្រើនចេញ​ពីអាហ្វហ្គានីស្ថាន​មិនមែនមានន័យថា គ្មានហានិភ័យនោះទេ។

ថ្លែងនៅសេតវិមាន លោក បៃដិន លើកឡើងថាអាមេរិកបានជម្លៀសមនុស្ស១៣០០០នាក់​ហើយរហូតដល់ពេល​នេះនៅក្នុងយន្តហោះដ៏ធំ និងលំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន

ប៉ុន្តែការលើកឡើងរបស់លោកប្រធានាធិបតីថា ការជម្លៀសរបស់អាមេរិកមិនត្រូវបាន​ជំទាស់ដោយតាលីបង់គឺផ្ទុយពី​រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក។

លោក បៃដិន បានលើកឡើងថា ៖«ពលរដ្ឋអាមេរិកណាចង់មកផ្ទះ យើងនឹងនាំគាត់មកផ្ទះ។ មិនបានធ្វើឲ្យមានកំហុសទេ។ បេសកកម្មជម្លៀសនេះគឺគ្រោះថ្នាក់។ វាពាក់ព័ន្ធនឹងហានិភ័យ​ដល់កម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងប្រតិបត្តិនៅ​ក្នុងការលៈទេសៈដ៏លំបាក»។

លោកបន្ថែមថា ៖«ខ្ញុំមិនអាចសន្យាពីអ្វីដែលជាលទ្ធផលចុងក្រោយយ៉ាងណា ឬថា វានឹងមិនមាន​ហានិភ័យនៃការបាត់​បង់ឡើយ។ ប៉ុន្តែក្នុងនាមជាមេបញ្ជាការ ខ្ញុំអាចធានាអ្នកថា ខ្ញុំកៀរគរធនធានចាំបាច់គ្រប់បែបយ៉ាង»។

ទោះបីជាយ៉ាងណា របាយការណ៍ជាច្រើនពីរដ្ឋធានីកាប៊ុលបានលើកឡើងថា ពលរដ្ឋអាមេរិកកំពុងពិបាកទៅកាន់ព្រលាន​យន្តហោះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមាជិកសភាកាលពីថ្ងៃសុក្រថា ពលរដ្ឋអា​មេរិកដែលកំពុងព្យាយាម​ចាកចេញ​ពីអាហ្វហ្គានីស្ថានត្រូវបានសកម្មប្រយុទ្ធតាលីបង់វាយដុំ។ នេះបើតាមការផ្សាយរបស់ Politico។

ស្ថានភាពជម្លៀស

លោកប្រធានាធិបតីមានប្រសាសន៍ថា ឈុតឆាកប៉ុន្មានថ្ងៃចុងក្រោយចេញពីរដ្ឋ​ធានីកាប៊ុល​គឺបែកទ្រូងហើយ។ រូបភាពនៃរដ្ឋធានីអាហ្វហ្គានីស្ថានបង្ហាញពីហ្វូងមនុស្សកំពុងរត់ដើម្បីព្យាយាមភៀសខ្លួន ខណៈតាលីបង់បង់បានកាន់កាប់ប្រទេស។

មនុស្ស​នៅ​លើ​យន្ត​ហោះ​អាមេរិក

លោក បៃដិន បានលើកឡើងកាលពីដើមសប្តាហ៍នេះថា លោកបានកំពុងពិចារណារក្សា​កម្លាំង​អាមេរិក​នៅអាហ្វហ្គានី​ស្ថានបន្តទៀត​ដើម្បីធានាដល់ការជម្លៀសពលរដ្ឋអាមេរិកទាំងអស់។

លោកបញ្ជាក់ថា កងទ័ពអាមេរិកជិត៦០០០នាក់នៅសមរភូមិអាហ្វហ្គានីស្ថានបានជួយដល់​ការប្រឹងប្រែងជម្លៀស និងគ្រប់​គ្រង​ស្ថានការណ៍នៅព្រលានយន្តហោះកាប៊ុល។

ប៉ុន្តែអ្នកដែលចង់ចាកចេញពីអាហ្វហ្គានីស្ថានប្រឈមនឹងហ្វូងមនុស្សកក់កុញ និងប៉ុស្តិ៍ត្រូតពិនិត្យ​របស់តាលីបង់តាមផ្លូវ​ទៅព្រលានយន្តហោះ។

ច្រានចោលបរាជ័យ និងខូចកេរ្តិ៍ឈ្មោះអាមេរិក

រដ្ឋបាលប្រធានាធិបតី ចូ បៃសិន នៅសប្តាហ៍នេះធ្វើឲ្យកើតមានចម្ងល់ជាច្រើនផ្ទួនៗថាតើ​សេវាកម្មចារកម្មសម្ងាត់​​អាមេរិកទំនង​ជាយល់ច្រឡំធ្ងន់ធ្ងរចំពោះស្ថានភាពនៅអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃសុក្រ លោក បៃដិន បានច្រានចោលម្តងទៀតនូវសញ្ញាណណាមួយនៃបរាជ័យ​ចារកម្មសម្ងាត់ ដោយមានប្រសាសន៍ថា មានមតិឯកច្ឆន្ទក្នុងចំណោមមន្ត្រីដែលតាលីបង់ឡើងកាន់​អំណាចលឿនគឺទំនងជាមិនខ្ពស់ទេ។

កម្លាំង​ទ័ប​អាមេរិក

លោកប្រធានាធិបតីក៏បានច្រានចោលចំពោះការលើកឡើងថាស្ថានភាពនៅអាហ្វហ្គានីស្ថានបានធ្វើឲ្យខូច​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅលើឆាកអន្តរជាតិ។ លោកបានទទួចថា «មិនមានបញ្ហាចម្ងល់លើការ​ជឿជាក់​របស់​​យើងពីសម្ព័ន្ធមិត្ត​ទូទាំង​ពិភពលោកឡើយ»។

អធិប្បាយសង្គ្រាមនៅអាហ្វហ្គានីស្ថានជា«ការប្រឹងប្រែងរួម»ជាមួយប្រទេសជាសម្ព័ន្ធមិត្ត លោក បៃដិន លើកឡើងថា លោកនឹងកោះប្រជុំមួយជាមួយសម្ព័ន្ធប្រទេស G7 ដើម្បីពិភាក្សាជំហាន​បន្ទាប់។

ព្យាយាមយកឈ្នះសាធារណៈ

លោក ចូ បៃដិន បានកត់សំគាល់ពីការអាណិតអាសូរកំឡុងពេលលោកថ្លែងសុន្ទរកថា និងមានប្រសាសន៍ថា លោកគិតថា គ្មាននរណាម្នាក់គ្មានអារម្មណ៍ឈឺចាប់ទេនៅពេលឃើញរូបភាពទាំងនោះ។

វាខុសប្លែកពីការកត់សំគាល់ដែលបានលើកឡើងកាលពីដើមសប្តាហ៍នេះនៅពេលលោកបានបញ្ចេញសំឡេងការពារអំពីការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពចេញ។ អ្នកបោះឆ្នោតទាំងសមាជិកគណបក្សប្រជាធិបតេយ្យ និងសាធារណៈឆ្ងល់អំពីយុទ្ធសាស្ត្ររបស់លោក និងអន់ចិត្តចំពោះវិធីដែលលោកស្តីបន្ទោសអ្នកដទៃ មិនថាលោក ដូណាល់ ត្រាំ ឬកងទ័ពអាហ្វហ្គានីស្ថានចំពោះមហន្តរាយនោះទេ។

លោក ចូ បៃដិន

យោងតាម FiveThirtyEight ដែលតាមដានការស្ទង់មតិបង្ហាញពីអ្នកបោះឆ្នោតជាច្រើនមិនទុកចិត្តលើភាពដឹកនាំរបស់លោកថា កម្រិតវាយតម្លៃលើការអនុម័តរបស់លោកឥឡូវនេះទាបបំផុតគឺត្រឹមតែ៤៩%ប៉ុណ្ណោះ ចាប់តាំងពីលោកកាន់តំណែងមក។

លោកប្រធានាធិបតីបានកំពុងព្យាយាមយកឈ្នះពួកគេត្រឡប់មកវិញ ប៉ុន្តែមនុស្សជាច្រើនយល់ឃើញថា ការប្រឹងប្រែងរបស់លោកយឹតពេលបន្តិចហើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BB
C

Post a Comment

0 Comments