Ticker

6/ព័ត៌មានជាតិ/ticker-posts

ឈើ​​ល្មើស​ច្បាប់​​ប្រភេទ​​ឈើ​​ឆ្លិច​​កំពុង​តែ​​ហូរ​ចេញ​ពី​​ដេប៉ូ​​ក្នុង​​ខេត្ត​​ព្រះវិហារ​ចូល​ដេប៉ូ​​ចែ​អូន​ដ៏​​ធំ​​ប្រចាំ​​ខេត្ត​​កំពង់​ធំ​!!!

ខេត្តកំពង់ធំ ៖ ឈើ​ល្មើសច្បាប់​ប្រភេទ​ឈើ​ឆ្លិច​កំពុងតែ​ហៀរ​ចេញពី​ដេប៉ូរ​អ្នកស្រី ឡេង ធារ៉ា ដែល​គេ​ស្គាល់ថា​ជា​ម្ចាស់​ដេប៉ូ​ដ៏ធំមួយ​ប្រចាំ​ខេត្ត​ព្រះវិហារ ដែលកំពុងតែ​ហូរ​ចូលមក​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ គឺចូល​ក្នុង​​ដេប៉ូ​ចែអូន ដែលគេ​ដឹងថា​ជា​ឈ្មួញ​រកស៊ី​ឈើ​ជើង​ចាស់វស្សា​ម្នាក់​ប្រចាំ​ខេត្ត​កំពង់ធំ​ ។​

​រូបភាព​រថយន្ត​វេ​អង និង​រថយន្ដ​យី​ឌុប ដែល​ថត​ពីលើ​ត្រូន​នេះ គឺ​ថត​នៅ​ថ្ងៃ​​ទី១៦ ខែ​សីហា​ឆ្នាំ​២០២១ ​វេលា​ម៉ោង​៣​រសៀលគឺ​ដេប៉ូរ​ថ្មី​ដែល​មាន​ហ៊ុំព័ទ្ធ​ស័ង្កសីស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ ឈើ​ឆ្លិច​ទាំងអស់ ដែល​កំពុង​តែ​ស្ទូចឡើង​ឡាន​វេ​អង​និង​ឡាន​យី​ឌុប គឺ​ឈើ​ដែល​ដឹក​ចេញពី​ដេប៉ូ របស់​អ្នកស្រី​ឡេង​ធារ៉ា​មកពី​ខេត្ត​ព្រះវិហារ ។

បើ​តាម​ការពិត​អ្នកស្រី​ទាំង​ពីរ​នាក់​បាន​ធ្វើការ​សហការ​គ្នា​បាន​ល្អប្រសើរ នៅ​ក្នុង​អាជីព​បំផ្លាញ​ព្រៃឈើដើម្បីធ្វើមានបាន​សម្រាប់ក្រុមគ្រួសារនិងបក្ខពួកខ្លួនមិនខ្វល់ពីទ្រព្យសម្បត្តិដែលជា កេរ្តិ៍ដំណែលពីដូនតាខ្មែរឡើយ  មិនតែប៉ុណ្ណោះមេខ្មូតឈើ​ទាំងពីរ​នាក់នេះចេះមន្ត​អាគមន៏ អាច​អូសទាញ​ទឹកចិត្ត​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ អោយ​ជួយ​មើល​ការខុសត្រូវ​នៅ​ក្នុង​ការកាប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​នេះ​ផងដែរ ពិតជា​មិន​ធម្មតា​ទេ។

ហេតុនេះហើយ​បានជា​អ្នកស្រី​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ហ៊ានស៊ី​គឺ​ហ៊ាន​សង ក៏​ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ចោទ​ជា​សំនួរ​ផ្ដោត​ខ្លាំង​ជាងគេសំដៅ​ទៅលើ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះវិហារ និង​លោក ​ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទី​រកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​កំពង់ធំ មិន​ហ៊ាន​បើកភ្នែក​មើល​ទេ ព្រោះ​អី​អ្នកស្រី​ដែល​ជា​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នោះបាន​បបួល​មក​ដើរ​ផ្លូវ​មួយ​ទាំងអស់​គ្នា​ទៅ​ហើយ។

បើឃើញមេៗជាប់ស្នេហ៏មេខ្មូតស៊ីឈើទាំងពីរនេះហើយ ចាំ​អី​ទៀតលោក ​នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​ លោក ​ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ បាន​គៀង​ចូល​ក្នុង​ស៊ង រួច​ស្រាច់​អស់ហើយ មិន​ខ្វល់​ពី​ផលប្រយោជន៍​ជាតិ​ជា​រួម​ទេ សំខាន់​បំពេញ​សេចក្តីស្រេចឃ្លានរបស់ខ្លួនឯង​សិន។

អង្គភាពយើងខ្ញុំបានស្វះស្វែងរកការបំភ្លឺពីសំណាក់ប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌរដ្ឋបាលព្រៃ ឈើនៃខេត្តទាំងពីរដែរ តែពុំអាចទំនាក់ទំនងបាន(ដោយគ្មានលេខទូរស័ព្ទ)។ អង្គភាពយើងខ្ញុំរីក រាយនឹងរងចាំការបំភ្លឺពីសំណាក់សាមុីជន និងអង្គភាពពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ។

មហាជនសំណូមពរដល់ឯកឧត្តម វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ
មេត្តា ចាត់តាំងមន្ត្រី​ជំនាញ​ចុះស៊ើបអង្គេតករណីខាងលើ ជាពិសេសឯកឧត្តមនាយឧត្តមសេនីយន៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ​ មេត្តាចុះពិនិត្យទៅលើសកម្មភាព​មេឈ្មួញឈើស្រ្តីជើងខ្លាំង ២រូបខាងរកស៊ីបំផ្លាញធនធានព្រៃឈើប្រចាំដែនដី​នៃអាណាចក្រ​ទឹកដីខេត្តកំពង់ធំ និង ខេត្តព្រះវិហារ៕
















 





 

Post a Comment

0 Comments