Ticker

6/ព័ត៌មានជាតិ/ticker-posts

រាជធានីភ្នំពេញ ៖ ប្រតិបត្តិការនេះបានធ្វើឡើងនៅ ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុច ក្បែរព្រះសក្យមុនីចេតិយ៍ ស្ថិតនៅក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។ ដោយមានការណែនាំពីលោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានណែ​នាំឲ្យកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងសម្រួលការ កកស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៏ប្រទះឃើញ ក្រុមអ្នករត់ PassApp ជាង១០នាក់ កំពុងប្រមូលផ្ដុំគ្នាផឹកស៊ី តាមសួនសាធារណៈ កម្លាំងក៏បានបើកប្រតិបត្តការណ៍ ចុះឃាត់ខ្លួនតែជន​ប្រមឹក​ទាំងនេះដឹងខ្លួនទាន់នាំគ្នារត់បាតជើងសព្រាត តែបន្សល់ទុកនៅ PassApp ចំនួន១០គ្រឿង ហើយកម្លាំងគណៈ​បញ្ជាការ​ឯកភាពធ្វើការដកហូត PassApp ទាំងនេះបញ្ជូន ទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។

 
 
បច្ចុប្បន្នសាលារាជធានីភ្នំពេញដែលកំពុងដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ពីបញ្ហាការប្រមូលផ្ដុំគ្នាខុសពីគោលការណ៍ និងសេចក្ដី ណែនាំរបស់សាលារាជធានី ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចូលរួម បង្ការ ទប់ស្កាត់ការរីករាល ដាលនូវជំងឺ covid-19 ឬវីរុសបំប្លែងថ្មី ប្រភេទdelta ផងនោះ។

ប្រតិបត្តិការកម្លាំងអាជ្ញាធររឹបអូសយកម៉ូតូកង់បីទាំងអស់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញរងចាំ ម្ចាស់ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់៕
 

Post a Comment

0 Comments