ជនសង្ស័យប្រុសស្រីចំនួន០៣នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​​ប្រឆាំង​​គ្រឿង​​​ញៀន​​​នៃ​​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត​​កំពង់​ឆ្នាំង​​ឃាត់​​ខ្លួន​​ជា​​បន្ត​បន្ទាប់!!!

Ticker

6/ព័ត៌មានជាតិ/ticker-posts

ជនសង្ស័យប្រុសស្រីចំនួន០៣នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​​ប្រឆាំង​​គ្រឿង​​​ញៀន​​​នៃ​​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត​​កំពង់​ឆ្នាំង​​ឃាត់​​ខ្លួន​​ជា​​បន្ត​បន្ទាប់!!!

 ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ​សារធាតុញៀន ។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិន សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជននេះឃាត់ខ្លួននៅ​ចំណុចភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀន​ចំនួន១១កញ្ចប់និងទូរស័ព្ទ០១គ្រឿង ។

ក្រោយពីសាកសួរជនសង្ស័យ នៅវេលាម៉ោង៨និង ៣០នាទី ថ្ងៃទី២៨ សីហា សមត្ថកិច្ចបានឈាន ទៅឃាត់ខ្លួនជន​សង្ស័យម្នាក់​​ទៀតឈ្មោះ ឈុន សុភ័ក្រ្ត ហៅហើម ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរកម្មកររស់នៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានថ្នាំញៀនចំនួន១៤កញ្ចប់និង​​ទូរស័ព្ទ១គ្រឿង ។

សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ សុង សុខនី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ខោ អាវ រស់នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុច​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល ជាមួយវត្ថុតាងថ្នាំ ញៀន១កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង និង ម៉ូតូ១គ្រឿង។

ជនសង្ស័យទាំង០៣នាក់ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយ កសាងសំណុំរឿង​បញ្ជូន​ទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕






 

Post a Comment

0 Comments