Ticker

6/ព័ត៌មានជាតិ/ticker-posts

ឃាត់ខ្លួនមនុស្ស៣នាក់ករណីលួចទូរដែកលុយ១១០០០០$!!!

ព្រះសីហនុ:  នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានការស្រាវជ្រាវ បង្ក្រាបករណីអំពើចោរកម្ម (លួចទូដែក) មួយករណីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

របាយការណ៍បញ្ជាក់ថានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូដែ


ក០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិកាដៃ០១គ្រឿង ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ។  ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

Post a Comment

0 Comments