Ticker

6/ព័ត៌មានជាតិ/ticker-posts

លោកជំទាវកិត្តិសង្គហបណ្ឌិត ​ម៉ែន សំអន ​​នៅ​តែ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រាត​ត្បាត​កូវីដ-១៩!!

ខេត្តស្វាយរៀង ៖ ផ្លែមៀន ១០តោន ដែលបានបញ្ជូនទៅដល់រដ្ឋបាលខេត្តស្វាយរៀង រួចរាល់នោះ, នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រូវបាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ប្រគល់ផ្ទាល់ដៃ ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចែករំលែកដល់សកម្មជនជួរមុខ ប្រជាពលរដ្ឋជាប់​ធ្វើចត្តាឡីស័ក ព្រមទាំងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ទទួលទានដោយឥតគិតថ្លៃ, ហើយថា យើង​ត្រូ​វតែ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន​ខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការទិញផ្លែមៀននេះ គឺជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែន របស់ កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជាប់គាំងក្នុងការ​នាំចេញ​ទៅក្រៅប្រទេស ឬក៏កំពុងជួបបញ្ហាទីផ្សារ ដើម្បីដោះស្រាយបន្ទុក​ធ្ងន់ធ្ងរនេះជូន​ប្រជាកសិករ។

សូមបញ្ជាក់ថា ផ្លែមៀនចំនួន ១០តោននេះ ត្រូវបានប្រគល់ជូនដល់ ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យ​ខេត្តស្វាយរៀង កងម្លាំងទាំង៣ប្រភេទ និងមន្ទីរនានាជុំវិញ ខេត្តស្វាយរៀង មណ្ឌលធ្វើចត្តាឡីស័ក​និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។

ជាមួយនឹងការចែករំលែកផ្លែមៀនផ្ទាល់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បាន​លើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ ថា បើទោះបីស្ថានភាពនៃរាតត្បាតជំងឺ​កូវីដ-១៩ក្នុងរយៈ​ពេល​ចុង​ក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ តែយើងនៅតែស្នើឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាម​វិធានការរបស់ ក្រសួងសុខាភិបាល និងវិធានការរបស់ រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់៕ 

យោង ៖  CEN


 

Post a Comment

0 Comments