Ticker

6/ព័ត៌មានជាតិ/ticker-posts

អេរ៉ូ​ល ស្ពេន ដក​ខ្លួន​ចេពីការ​ប្រកួត​ជា​មួយ​ប៉ាកគី​អៅ ដោយសារ​របួស​ភ្នែក​, អ៊ូ​ហ្គាស​ចូលមក​ជំនួស

 (​ដេលី​មែ​ល​) ៖ អ្នក​ប្រដាល់ អេរ៉ូ​ល ស្ពេន ជេ​អា បាន​បោះបង់​ចោល​ការប្រកួត​ជាមួយ​មែន​នី ប៉ាក​គី​អៅ នៅ​ថ្ងៃទី ២១ ខែសីហា​ដោយសារតែ​ការ​ដាច់រ​ហែក​ភ្នាស​​រី​ទីណា​នៅ​ភ្នែក​ឆ្វេង​របស់គេ​។​

​អ្នក​ផ្សព្វផ្សាយ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​សីហា​ថា ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ក្របខ័ណ្ឌ WBA យ៉ូ​ដេ​នីស អ៊ូ​ហ្គាស នឹង​ឡើង​ទៅ​ជួប​ប៉ាក​គី​អៅ នៅ​សង្វៀន T-Mobile Arena ក្នុង​ទីក្រុង​ឡាសវេ​ហ្គាស​នៅ​កាលបរិច្ឆេទ​ដដែល​។​

​ស្ពេន (២៧-០, ផ្តួល​គេ​ឱ្យ​សន្លប់ ២១ ដង​) គ្រង​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBC​និង IBF​ប៉ុន្តែ​រូបគេ​បាន​ប្រកួត​តែ​ម្តង​គត់​ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០១៩​ដោយសារ​គ្រោះថ្នាក់​រថយន្ត​និង​ការរីក​​រាលដាល​នៃ​មេរោគ​កូរ៉ូណា​។ យោង​តាម​អ្នក​ផ្សព្វផ្សាយ​ស្ពេន​មិន​បាន​ដឹងថា​រូបគេ​រហែក​ភ្នា​សរី​ទីណា​ទេ​រហូត​ដល់​មាន​ការត្រួតពិនិត្យ​សុខភាព​មុន​ការប្រកួត​ដោយ​គណៈកម្មការ​អត្ត​ពល​​កម្ម​រដ្ឋ​ណេវ៉ា​ដា​កាលពី​ថ្ងៃ​ចន្ទ​។​

​ស្ពេន​នឹង​ទទួល​ការវះកាត់​នៅ​ស្រុកំណើត​របស់​ខ្លួន​នៅរ​ដ្ឋ​តិច​សាស់​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ព្យាបាល​ការ​ដាច់​រហែក​នេះ​ប៉ុន្តែ​រូប​គេ​នឹង​ខកខាន​ក្នុង​ការប្រកួត​ធំ​បំផុត​របស់​ខ្លួន​ទល់នឹង​ប៉ាក​គី​អៅ​​អាយុ ៤២ ឆ្នាំ (៦២-៧-២, ផ្តួល​គេ​ឱ្យ​សន្លប់ ៣៩ ដង​)​។​

​ស្ពេន​និយាយថា “​ខ្ញុំ​រំភើប​អំពី​ការប្រកួត​និង​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​គ្មាន​ផ្លូវ​ដែល​ខ្ញុំ​អាច​ប្រកួត​បានទេ​ដោយសារ​បញ្ហា​របួស​ភ្នែក​របស់​ខ្ញុំ​។ ខ្ញុំ​សូម​អភ័យទោស​ចំពោះ​គ្រប់គ្នា​។ អ្នក​ដឹង​ទេ​ខ្ញុំ​នឹង​​ត្រឡប់មកវិញ​ឆាប់ៗ​។ យើង​នឹង​ងើប​ចេញ​ពី​រឿង​អាក្រក់​បំផុត​”៕

​ស្ពេន​នឹង​មិន​អាច​ប្រកួត​ជាមួយ​ប៉ាក​គី​អៅ​បានទេ ដោយសារ​រហែក​ភ្នាស​ក្នុង​គ្រាប់ភ្នែក​

Post a Comment

0 Comments