Ticker

6/ព័ត៌មានជាតិ/ticker-posts

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារផ្សព្វផ្សាយ និងលើកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យជំនាញផ្សព្វផ្សាយចំណុះមន្ទីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារជំនាញរបស់ខ្លួនទទួលបានលទ្ធផលល្អ សម្រេចបានតាមផែនការសកម្មភាពរបស់មន្ទីរ។

ឯកឧត្តម បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យជំនាញចំណុះមន្ទីរផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានផ្តាំផ្ញើអោយថ្នាក់ដឹកនាំការិយាល័យជំនាញផ្សព្វផ្សាយត្រូវបន្តអនុវត្តតួនាទីរបស់ខ្លួនបន្តទៀតដើម្បីសម្រេចអោយបានតាមផែនការសកម្មភាពរបស់មន្ទីរដែលបានដាក់ចេញ និងទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធិភាព ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង 

Post a Comment

0 Comments