លោក ជា ពិសី ​ត្រូវ​ផ្លាស់​ទៅ​កាន់​ដំណែង​ជា​អភិបាល​​ខណ្ឌ​​ទួល​​គោក ​រីឯ​លោក ​ឯក ​ឃុនដឿន ​ទៅ​កាន់​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ ​វិញ!!!

Ticker

6/ព័ត៌មានជាតិ/ticker-posts

លោក ជា ពិសី ​ត្រូវ​ផ្លាស់​ទៅ​កាន់​ដំណែង​ជា​អភិបាល​​ខណ្ឌ​​ទួល​​គោក ​រីឯ​លោក ​ឯក ​ឃុនដឿន ​ទៅ​កាន់​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ ​វិញ!!!

រាជធានីភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលខណ្ឌចំនួន២ នៅរាជធានីភ្នំពេញ នឹងត្រូវបានប្រកាស ចូលកាន់មុខតំណែង​ជាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងនោះអភិបាល នៃគណៈអភិបាល ខណ្ឌទួលគោក និងត្រូវប្រកាសឲ្យចូលកាន់តំណែង​ជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ។ ចំណែកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងត្រូវប្រកាសឲ្យចូល​កាន់​មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកជំនួសវិញ។

ពិធីប្រកាសចូលកាន់តំណែងថ្មី របស់អភិបាលខណ្ឌទាំង២រូបនេះ បើមិនមានការប្រែប្រួលទេ នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហាខាងមុខនេះ នឹងធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបំពេញការងាររបស់ខ្លួន នៅក្នុងខណ្ឌទួលគោកបាន ចំនួន២អាណត្តិ ហើយក៏ដល់ពេល ដែលត្រូវទៅកាន់តំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខណ្ឌថ្មីដែរ។ ដោយឡែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវមកកាន់ជាតំណែងជាអភិ​បាល​ នៃគណៈអភិបាល ខណ្ឌទួលគោកវិញ។

គួរបញ្ជាក់ផងដែរថា អភិបាលខណ្ឌនីមួយៗ បើបំពេញការងាររបស់ខ្លួន ក្នុងមុខតំណែងបាន ល្អប្រសើរ នឹងត្រូវបានកាន់តំណែងជាអភិបាលខណ្ឌនោះ រហូតដល់២អាណត្តិ (៨ឆ្នាំ ) តែបើគ្រប់អាណត្តិហើយ ត្រូវបន្តផ្លាស់ប្ដូរទៅខណ្ឌផ្សេងទៀត ឬក៏ដំឡើងតួនាទីបន្ថែម៕


 

Post a Comment

0 Comments