សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ព្រមានពីការធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល

Ticker

6/ព័ត៌មានជាតិ/ticker-posts

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ព្រមានពីការធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល

 រដ្ឋធានីវ៉ាស៊ីនតោន ៖ សហរដ្ឋអាមរិក និង អាល្លឺម៉ង់ បានណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន កុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល ដោយសារប្រឈម​នឹងបញ្ហាសន្ដិសុខ ហើយមនុស្សរាប់ពាន់នាក់ នៅតែសម្រុកទៅកាន់ទីនោះ ដើម្បីភៀសខ្លួនចេញពី​ប្រទេស ក្រោយពួកតាលីបង់និយមសាសនាអ៊ិស្លាម ចូលគ្រប់គ្រងប្រទេសនេះ។

បើតាមសារព័ត៌មាន CNA បានផ្សាយ ថា ហ្វូងមនុស្ស បានកើនឡើង នៅឯអាកាសយានដ្ឋាន ក្រោម​កម្ដៅថ្ងៃ និងធូលី ដោយឪពុកម្ដាយ កូនរបស់ពួកគេ បានរុញឡើងតាមជញ្ជាំងថ្ម ដើម្បី​ស្វែងរកការ​ជិះ​យន្ដហោះ ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេល១សប្ដាហ៍ក​ន្លងមក​ហើយ។ ភាពវឹកវរ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើង ក្រោយ​ពេល​ពួកតាលីបង់ បានដណ្ដើមគ្រប់គ្រងប្រទេសនេះ ទាំងស្រុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

មន្រ្ដីណាតូ និងពួកតាលីបង់ បានបញ្ជាក់ថា ពួកតាលីបង់ បានជំរុញឲ្យប្រជាពលរដ្ឋ ដែលមិនមាន​ឯកសារធ្វើដំណើរ ត្រូវវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ភាពវឹកវរ និង ការរត់តោងជិះយន្ដហោះ​របស់ពលរដ្ឋអាហ្វហ្គានីស្ថាន នៅឯអាកាសយានដ្ឋានទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន យ៉ាងហោចណាស់ ក៏មានអ្នកបាត់បង់ជីវិត១២នាក់ដែរ។

ស្ថានទូតសហរដ្ឋអាមរិក បានបញ្ជាក់ថា «ដោយសារតែការគំរាមកំហែងដ៏ខ្លាំង នៅខាងក្រៅរបងអាកាសយានដ្ឋានទីក្រុងកាប៊ូល យើងនឹងណែនាំដល់ពលរដ្ឋអាមេរិកាំង ត្រូវចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន និងគេចចេញពីរបងអាកាសយានដ្ឋាន នៅពេលនេះ រហូតមានការណែនាំ ពីតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ ស្ថានទូតអាល្លឺម៉ង់ ក៏បានណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នោះដែរ។ បើតាមការព្រមានពី Email បានឲ្យដឹងថា ពួកតាលីបង់កំពុងតែណែនាំឲ្យបង្កើនការរឹតត្បិត​ការគ្រប់គ្រងយ៉ាងតឹងរឹង នៅជុំវិញអាកាសយានដ្ឋានទីក្រុងកាប៊ូល៕

យោង ៖ cen.com.kh
រក្សាសិទ្ធិដោយ៖សារាយSN

 

 

Post a Comment

0 Comments