កម្លាំង​កង​​រាជ​អាវុធ​​ហត្ថ​​រាជ​ធានី​​ភ្នំពេញ​​បញ្ជូន​​ជន​​សង្ស័យ​​បន្លំ​​ខ្លួន​​ជា​​សមត្ថកិច្ច​​ដាក់​​កុង​​ត្រូល​​ជជុះ​​ទារ​​លុយ​​ពលរដ្ឋ​​ទៅ​​កាន់​​តុលាការ​!!

Ticker

6/ព័ត៌មានជាតិ/ticker-posts

កម្លាំង​កង​​រាជ​អាវុធ​​ហត្ថ​​រាជ​ធានី​​ភ្នំពេញ​​បញ្ជូន​​ជន​​សង្ស័យ​​បន្លំ​​ខ្លួន​​ជា​​សមត្ថកិច្ច​​ដាក់​​កុង​​ត្រូល​​ជជុះ​​ទារ​​លុយ​​ពលរដ្ឋ​​ទៅ​​កាន់​​តុលាការ​!!

 រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាម​នីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជា សមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុត​គំរាម​កំហែង​ទារប្រាក់។

បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបាន ជិះល្បាតក្នុង ភូមិសាស្រ្តរបស់ខ្លួន​ក៏ប្រទះ​ឃើញមានករណីនេះកើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាត ធ្វើការបង្ក្រាបបាន​​ជាក់​ ស្តែង នៅចំណុចមុខ​ការដ្ឋាន ផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិន ពិត ប្រាកដ មានស្រុក​កំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំង ដកហូត វត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំ​មួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោន ចរាចរណ៍០៦ ដើម។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបាន ឃាត់រថយន្តហ៊ីយ៉ាន​ដាយ​ដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថាខ្លួនជា សមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុង​ឡាន ពិតប្រាកដមែន៕






 

Post a Comment

0 Comments