Ticker

6/ព័ត៌មានជាតិ/ticker-posts

សម្ដេចតេជោ ​​ហ៊ុន សែន​​ នាយក​រដ្ឋ​​មន្ត្រី​​នៃ​​កម្ពុជា​ ​ណែ​​នាំ​​ឲ្យ​​សហការ​​រៀប​​ចំ​​ទី​​តាំង​​ចាក់​​វ៉ាក់​​សាំង​​កូវីដ​​សម្រាប់​​អ្នក​​ដែល​​មិន​​ទាន់​​បាន​​ចាក់​!!!

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់​សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយគណៈ អភិបាល រាជធានី-ខេត្ត បន្តរៀបចំឲ្យមានទីតាំង​សម្រាប់ការផ្តល់ សេវាចាក់វ៉ាក់ សាំង ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌល សុខភាព ឬតាមទី តាំងផ្សេងទៀត ផ្អែកតាមស្ថានភាព នៃភូមិសាស្ត្រជាក់ស្តែង ដើម្បីអនុញ្ញាតឲ្យប្រជាជន ដែលមិ នទាន់ បានទទួលការ ចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួលការ ចាក់វ៉ាក់សាំង នេះបាន។

ការតម្រូវ ឲ្យរៀបចំទីតាំងចាក់វ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈសេចក្តីណែនាំមួយ ស្តីពី ការពង្រឹងការអនុវត្ត​យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវគោល​នយោបាយចាក់ វ៉ាក់សាំងកូវីដ-១៩ និងត្រូវបានចាត់ទុក ជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជា​ខ្សែក្រវាត់ការពារទី ១ ដើម្បីការពារ អាយុ ជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាន នូវភាពសុាំ​សហគមន៍ ទប់ទល់នឹងមេរោគកូវីដ -១៩ សំដៅឈានឆ្ពោះទៅបើក ដំណើរការប្រទេសជាតិ ពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លង ប្រក្រតីភាពថ្មី។

សម្ដេចតេជោបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាសម្រេច បានការចាក់វ៉ាក់សាំង ជូនប្រជាជន ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍ រឹង មាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុក នៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះ ទៅកាន់ផែនការបើកដំណើរការប្រទេសពេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

នៅចុងបញ្ចប់នៃសេចក្តីណែនាំ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បន្ទាប់ពីការសម្រេច​បិទបញ្ចប់យុទ្ធនាការ ជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ គណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយ សហការ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំឲ្យមានទីតាំង សម្រាប់ការផ្តល់សេវា ចាក់វ៉ាក់សាំង ជូនដល់ ប្រជាពលរដ្ឋដោយឥត​គិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព ឬតាម ទីតាំងផ្សេង ទៀត (ផ្អែកតាមស្ថានភាពនៃភូមិ សាស្ត្រជាក់ស្តែងនីមួយៗ) និងត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួល ការចាក់វ៉ាក់សាំងនេះបាន»។

ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ គណៈ កម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូរីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមាន ការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាព និង ដោយស្មារតីទទួលខុសត្រូវខ្ពស់​៕

អត្ថបទ៖ កោះកែវ


 

 

Post a Comment

0 Comments