Ticker

6/ព័ត៌មានជាតិ/ticker-posts

អ្នកចាំទី​កេ​ប៉ា​ងើប​ចេញពី​កៅអី​បម្រុង​ជួយ​ឱ្យ Chelsea​លើ​កពាន Super Cup

 (​ដេលី​មែ​ល​) ៖ អ្នក​ចាំទី កេ​ប៉ា អា​រី​ហ្សា​បាឡា​ហ្គា បាន​ងើប​ចេញពី​កៅអី​បម្រុង​ដើម្បី​សង្គ្រោះ​បាល់​ប៉េណាល់​ទីពីរ​គ្រាប់​និង​ជួយ​ឱ្យ​ក្រុមតោ​ខៀវ Chelsea ទទួលបាន​ជ័យជម្នះ​លើ​ក្រុម Villarreal ក្នុង​ការប្រកួត​ដណ្តើម​ពានរង្វាន់ UEFA Super Cup​។​

​លោក ថូ​ម៉ាស ធូ​ខល់ បាន​កោះហៅ​ឱ្យ​កេ​ប៉ា​ចូល​ជំនួស អេឌូ​អាត មែន​ឌី នៅ​ចុង​វគ្គ​បន្ថែ​ម៉ោង ក្រោយ​ស្មើ ១-១ ក្នុង​ការប្រកួត​៩០​នាទី​ពេញ ដោយ​ក្រោយមក​កេ​ប៉ា​បាន​ក្លាយជា​វីរបុរស​​នៃ​ការប្រកួត​។​

​កាយ ហា​វើដ ស៊ុត​មិន​ចូល​បាល់​ប៉េណាល់​ទី​ទីមួយ ប៉ុន្តែ​បន្ទាប់ពី​នោះ តោ​ខៀវ Chelsea ធ្វើ​បាន​យ៉ាង​ល្អ ខណៈ​ការ​ស៊ុត​របស់​កីឡាករ អៃ​សា ម៉ាន​ឌី និង​រ៉ា​អ៊ូ​ល អាល់​បៀ​ល​របស់ Villarreal ត្រូវ​បាន​កេ​ប៉ា​ជួយសង្គ្រោះ ហើយ Chelsea ឈ្នះ​ប៉េណាល់​ទី ៦-៥​។

​ហា​គីម ហ្សាយ​យីក បាន​រះ​ក្នុង​ការប្រកួត​តាំងពី​ដើម​ទី​ហើយ​បាន​ស៊ុត​បញ្ចូល​ទី​បើកឆាក​មួយ​គ្រាប់​មុន តែ​ស៊យ​ត្រូវរបួស​ស្មា​មុន​ចប់​តង់​ទីមួយ​ដោយ​ធ្វើឱ្យ​លោក​ថូ​ម៉ាស​ធូ​ខ​ល់​មាន​ការព្រួយបារម្ភ​​នៅមុន​ការប្រកួត​បើកឆាក​នៃ​ក្របខ័ណ្ឌ Premier League ទល់នឹង Crystal Palace នៅ​ថ្ងៃ​សៅរ៍​។​

Chelsea គ្របដណ្តប់​នៅ​តង់​ទីមួយ​និង​មាន​ឱកាស​ជា​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​ចាក់ចោល​ឱកាស​សឹង​ទាំងអស់ ប៉ុន្តែ​ចូល​ដល់​តង់​ទី​ពីរ Villarreal លេង​ល្អ​ជាង​តោ​ខៀវិ​ញ ដោយ​ស៊ុត​បុក​បង្គោល​ទី​ដល់​ទៅ​ពីរដង មុន​ពេល​ជើ​រ៉ាត់ ម៉ូ​រីណូ​ស៊ុតតាម​ស្មើ និង​នាំ​យក​ការប្រកួត​ទៅដល់​វគ្គ​ថែម​ម៉ោង ១៥ នាទី​ពីរដង និង​ការ​ស៊ុត​ប៉េណាល់​ទី​កាត់សេចក្តី ដែល​ជ័យជម្នះ​បាន​ទៅ​លើ Chelsea៕

Post a Comment

0 Comments