រថយន្ត Highlander បើកដូចហោះបុករះចូលផ្ទះលក់ចាប់ហួយរងរបួសធ្ងន់ស្រ្តីម្នាក់ !!!

Ticker

6/ព័ត៌មានជាតិ/ticker-posts

រថយន្ត Highlander បើកដូចហោះបុករះចូលផ្ទះលក់ចាប់ហួយរងរបួសធ្ងន់ស្រ្តីម្នាក់ !!!

រាជធានីភ្នំពេញ ៖ រថយន្តហាយឡិនឌ័រមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបើកបុកចូលផ្ទះបងប្អូន
ប្រជាពលរដ្ឋដែលលក់ចាប់ហួយបណ្ដាលឲ្យរងរបួសស្រ្តីវ័យចំណាស់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវបេតុង103 សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ 
វេលាម៉ៅង១១យប់
 ទី២១ខែសីហា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថាគេឃើញស្ត្រីរងគ្រោះដែលជាម្ចាស់លក់ចាប់ហួយ
កំពុងរើឥវ៉ាន់ចូលផ្ទះដូចសព្វដង
 ក្រោយមក ក៏ឃើញរថយន្តហាយឡិនឌ័រ ពណ៌ខ្មៅ មានស្លាកលេខ 
សៀមរាប
 2B-2507បោះពួយយ៉ាងលឿនទិសដៅពីលិចមកកើត ជ្រុលចង្កូតមកបុករះចំស្រ្ដី និងតូបលក់
ចាប់ហួយយ៉ាងដំណំ
 ឯម្ចាស់រថយន្តទាំង 2នាក់ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បាននៅនឹងកន្លែង
កើតហេតុផងដែរ។

តាមការបញ្ជាក់បន្ថែមទៀតពីប្រជាពលរដ្ឋថាស្ត្រីដែលបង្កមានចរិតឆ្មើងឆ្មៃមិនមានភាពទទួលខុសត្រូវ 
សូម្បីតែអ្នកសារមានព៌ត៍សុំសម្ពាធក៏គាត់ប្រកែងថាគាត់មិនមែនជាអ្នកបង្កនោះទេ
 

មួយសន្ទុះក្រោយក៏ឃើញសមត្ថកិច្ចចុះមកដល់ទីតាំងដើម្បីធ្វើការដោះស្រាយ
….សាច់ញាតិជនរង​គ្រោះសុំ​សំណូមពរ ឲ្យម្ចាស់រថយន្តមានភាពទទួលខុសត្រូវ នឹងសងសំណងជូនពួកគាត់ឲ្យបាន សមរម្យផង៕





 

Post a Comment

0 Comments