Ticker

6/ព័ត៌មានជាតិ/ticker-posts

ករណី​​ជន​​ខិល​​ខូច​​មួយ​​ក្រុម​​បាន​​ធាក់​​ទ្វារ​​បន្ទប់​​ជួល​​របស់​​កម្មករ​​ពីរ​​នាក់​​ប្តី​​ប្រពន្ធ​​ទាំង​​កណ្តាល​​យប់​​ដោយ​​ចោទ​​ថា​​ជា​​អ្នក​​លក់​​គ្រឿង​​ញៀន​​និង​​ជំរិត​​ទារ​​ប្រាក់​​​ពល​រដ្ឋ​​រហូត​​បែក​​ធ្លាយ​​ដល់​​អ្នក​​សារ​ព័ត៌​​មាន​​ត្រូវ​​បាន​​បក​​អាក្រាត​​!!!

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញ ឲ្យចុះស្រាវជ្រាវជាបន្ទាន់ រហូតរកឃើញថា ជនខិលខូចទាំងនោះ គ្មានអ្វីពាក់ព័ន្ធនឹង PM ណាម្នាក់ឡើយ ហើយក៏ប្តេជ្ញាតាមចាប់ជនខិល​ខូចដែល​គេអះអាងថា ជាPMនោះឲ្យខាងតែបាន។ តាមរយៈវិធានការដ៏ម៉ឹងម៉ាត់ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឮដល់ក្រុមគ្រួសាររបស់ជនសង្ស័យថា នឹងមិនអាចគេចទៅណារួច ក៏បាននាំខ្លួនជនសង្ស័យ ចូលមកសារភាព នៅចំពោះមុខ អាវុធហត្ថខណ្ឌមានជ័យ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។


 

កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុម បានធាក់ទ្វារ បន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថាជាអ្នក លក់គ្រឿងញៀន និងជំរិតទារប្រាក់ ពលរដ្ឋ នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការ នេះកើតឡើង ក៏មានព័ត៌​មានជាច្រើនបានចុះ ទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ គឺជាក្រុមបង្ក្រាបគ្រឿង​ញៀន ខ្លះផ្សាយថា ជាមន្ត្រីកងរាជអាវុធហត្ថ និងរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់ អួតខ្លួនថា​ជា PM ចំណែក៤នាក់ទៀត ជាសន្តិសុខយាមនៅគោលដៅនោះបាន សម្រុកចូលទៅក្នុងបន្ទប់ពួកគាត់ ហើយក៏​បានយក​គ្រឿង​ញៀន១កញ្ចប់ ចេញពីហោប៉ាវខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយក​គ្រឿងញៀន​ដាក់ពីមុខ​ជនរងគ្រោះដោយ ចោទថា ប្តីប្រពន្ធទាំង២នាក់ ជាអ្នកលក់គ្រឿងញៀន ហើយក៏គម្រាម​ចាប់វាយខ្នោះ បញ្ជូនប្តីទៅដាក់​គុកព្រៃស ទាំងយប់ បើគ្មានលុយឲ្យពួកគេ និងក្រោយមកដោយ ជនរងគ្រោះពុំមានលុយជន សង្ស័យក៏បានបង្ខំ ឲ្យប្តីប្រពន្ធ​ទាំង​ពីរនាក់ យកម៉ូតូរបស់ខ្លួន ទៅបញ្ចាំនៅឃ្លាំងរំសែវចំនួន ៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំ យកមកឲ្យជនរង​គ្រោះវិញ ទើបដោះខ្នោះប្តីចេញ លុះព្រឹក ឡើង មានសន្តិសុខម្នាក់ ក្នុងចំណោមបក្ខពួកទាំង៥នាក់នោះ បានមកយកក្រដាស​បញ្ចាំ ពីជនរង គ្រោះទៅបញ្ចាំបន្ថែម១០០ដុល្លារទៀត។

ជនសង្ស័យដែលត្រូវបានគេអះអាងថាជា PM មានឈ្មោះ រ៉ូ ថារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជា អ្នកបើក​បររថយន្ត មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៥៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួមមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបញ្ជូន ជនសង្ស័យ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវបន្ត។ រហូតដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃការិយាល័យ ព្រហ្មទណ្ឌកង រាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចជំនាញកំពុង ស្វែងរកចាប់ខ្លួនបន្ត៕








 

 

 

Post a Comment

0 Comments