Ticker

6/ព័ត៌មានជាតិ/ticker-posts

តុលាការសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនបណ្តោះអាសន្ន មន្ត្រីពន្ធនាគារព្រៃស (ម២) ម្នាក់ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត!!!

រាជធានីភ្នំពេញ ÷ មន្ត្រី​ពន្ធនាគារ​ព្រៃ​ស (​ម​២) ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ លោក សេង លាង ចេញ​ដីកា​សម្រេចនា​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ ដាក់​ឃុំ ក្នុង​ពន្ធនាគារ ជា​បណ្ដោះអាសន្ន ក្រោម​ការចោទ ប្រកាន់​ពីបទរំលោភ​លើ​ទំនុកចិត្ត។​ ជន​ត្រូវ​ចោទ​ដែល​តុលាការសម្រេច​ឃុំខ្លួន ឈ្មោះ ញឹម ប៉ែន អាយុ ៤៦ ឆ្នាំ ត្រូវ​ចៅក្រម​ស៊ើបសួរ បង្គាប់អោយ​យកទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ (​ម​១) ។​

​យោងតាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន របស់លោក សេង លាង ជា​ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ថាៈ ឈ្មោះ ញឹម ប៉ែន អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ២០២១ ជននេះ ត្រូវបាន​ដាក់អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « រំលោភ​លើ​ទំនុកចិត្ត » ប្រព្រឹត្ត​នៅ​ចំណុច ផ្លូវ ៦០ ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០១៧ បទល្មើសដែលមាន​ចែង អោយ​ផ្ដន្ទាទោសតាមមាត្រា៣៩១ មាត្រា៣៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​សាលក្រម​ព្រហ្មទណ្ឌ មុន​អង្គសេចក្ដី លេខ ១៤១ ចុះ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ដែល​បានសម្រេច​ឃុំខ្លួន ឈ្មោះ ញឹម ប៉ែន ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោម​ការចោទប្រកាន់ពីបទ រំលោភ​លើ​ទំនុកចិត្ត៕

Post a Comment

0 Comments