Ticker

6/ព័ត៌មានជាតិ/ticker-posts

រាជ​​រដ្ឋា​​ភិបាល​​ទាត់​​ចោល​​សំណើ​​ទិញ​​ដី​​បឹង​​ជាង​​១​ពាន់​​ហិក​​តា​​របស់​​ក្រុម​​ហ៊ុន​​សំណង់ ​​«ឈ្នះ​​ឈ្នះ​»!

រាជធានីភ្នំពេញ ៖ បើយោងតាមលិខិតទីស្តីការគណ:រដ្ឋមន្ត្រី ជ.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ បានជម្រាបជូន
- លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- អភិបាលនៃគណៈអភិបាលខេត្តកណ្តាល



គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។
យោង ៖
- លិខិតលេខ១៥៤៤ ដនស/សដភ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
- លិខិតលេខ៣១២ ខន/០២១ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនឹងយោងខាងលើជ្រាបថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖
ទឹស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ៖
- ត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើ ប្រយោជន៍​សាធារណៈ​ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឱ្យបានជ្រៅដើម្បីរក្សាទឹក។
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួលនឹងលើក សំណើដីតំបន់​នេះមក​ទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកជ្រាបនឹងចាក់ចែងអនុវត្ត ៕








 



Post a Comment

0 Comments