Ticker

6/ព័ត៌មានជាតិ/ticker-posts

ឯកឧត្តម ​ជាម ​ច័ន្ទសោភ័ណ ​​អភិបាល​​ខេត្ត​​ត្បូង​​ឃ្មុំ​​ចុះ​​ពិនិត្យ​​ត្រៀម​​ទី​​តាំង​​មណ្ឌល​​ចត្តា​​​ឡី​ស័ក​​​ថ្មី​​បន្ថែម​​នៅ​​​សណ្ឋា​គារ​​សុវណ្ណ​ភូមិ​​!!!

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀប ចំទីតាំងមណ្ឌល ចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំង​ដើម្បីត្រៀម​បើក ដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

នាឱកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយ អនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លង រីករាលដាល នៃ ជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួង​សុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀប ចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល​អ្នកជំងឺកូវីដ-១៩ជាច្រើន​កន្លែង សម្រាប់បងប្អូនប្រជា ពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់​មកពីតំបន់​ប្រឈម​នានា នៅតាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូ ពេទ្យជំនាញពិនិត្យ សុខភាព ជាពិសេសបងប្អូន​ពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ ចំពោះម្ចាស់សណ្ឋាគារសុវណ្ណភូមិ លោកឧកញ៉ា អាន ម៉ាឌី និងលោក អាន វេងស្រ៊ុន ដែលបានផ្ដល់ទីតាំងយ៉ាង​ល្អប្រណិត សម្រាប់ធ្វើជាទីតាំងមណ្ឌល ចត្តាឡីស័ក ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត និងជាមួយ​រាជរដ្ឋាភិបាល កម្ពុជា ក្នុងការបង្ការទប់ស្កាត់ការីករាលដាល នៃជំងឺកូវីដ១៩ ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម បានបន្តជំរុញលើកទឹកចិត្តដល់កងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ជំនាញ មន្ត្រីរាជការ​ទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលសម្រាកព្យាបាលនិងមណ្ឌល ចត្តាឡីស័កនានាក្នុង ខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នា​ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការ ចម្លងរីករាល ដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការ​ពាររបស់ប្រមុខរាជ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារ។

សូមជម្រាបថា៖ ខេត្តត្បូងឃ្មុំ មានមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ ១៩ ចំនួន៤កន្លែង រួមមានមន្ទីរ ពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកពញាក្រែក មន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ និង វិទ្យាល័យ សម្ដេច​តេជោ ហ៊ុន សែន ត្បូងឃ្មុំ ក្នុងនោះមណ្ឌលចត្តាឡីស័កQC2 មានចំនួន៤កន្លែង មានអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន៨៦៩នាក់ និង អ្នកចត្តាឡីស័កចំនួន ៣.៩៦២នាក់៕

អត្ថបទ ៖ ហុង ម៉េងហៀ





 

 


Post a Comment

0 Comments