លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត​ ម៉ែន ​សំអន​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​ដល់​ប្រជាពល​រដ្ឋ​ចំនួន​ ១១០គ្រួសារ​​និង​សមា​ជិក​ក្រុម​ប្រឹក្សា​​៣៩​រូប​មក​ពី​៤​ឃុំ​!​!!

Ticker

6/ព័ត៌មានជាតិ/ticker-posts

លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត​ ម៉ែន ​សំអន​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​ដល់​ប្រជាពល​រដ្ឋ​ចំនួន​ ១១០គ្រួសារ​​និង​សមា​ជិក​ក្រុម​ប្រឹក្សា​​៣៩​រូប​មក​ពី​៤​ឃុំ​!​!!

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជា​ពលរដ្ឋជួបការលំបាកកំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា ៣៩រូប ស្ថិតក្នុង ឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

 ថ្លែងក្នុងពិធីនោះ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ដោយមិនដែលទុក​ចោលឲ្យប្រជា​ពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកជំទាវក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នយក ចិត្តទុកដាក់ឲ្យបានខ្ពស់​បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការ ណែនាំរបស់ ក្រសួងសុខា ភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការ​អនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបាន ខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ផ្តល់ជូន ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់ នឹង មេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
 
អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ ១. ត្រីខ ១យួរ ២. អំបិល ១គីឡូក្រាម ៣. ប៊ីចេង កន្លះគីឡូក្រាម ៤. អាល់កុល ១ដប ៥. ទឹកត្រី ២ដ ៦. ស្ករ ស ១គីឡូក្រាម ៧. ម៉ាស់ ១ប្រអប់ ៨. អង្ករ ២៥គីឡូក្រាម ៩. មី ១កេសតូច ១០. អាវកូនក្មេង ១ និងថវិកា ៥ម៉ឺនរៀល ។
 
ចំណែក៤ឃុំ ក្នុងមួយឃុំទទួលបាន ៖ ១. អង្ករ ២០០គីឡូក្រាម ២. មី ១០កេសតូច ៣. ត្រីខ ១០០កំប៉ុង ៤. អាល់កុល ១កាន៥. ម៉ាស់ ១០ប្រអប់ ៦. ទឹកត្រី ៣០ដប ៧. ទីកស៊ីអ៊ីវ ៣០ដប និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ សរុប ៣៩រូប ទទួលបានថវិកា ៨ម៉ឺនរៀល៕

















 
 
















 

Post a Comment

0 Comments