Ticker

6/ព័ត៌មានជាតិ/ticker-posts

សម្តេច​អគ្គ​មហា​ពញា​ចក្រី ​​​ហេង ​សំរិន​​​ និង​​​សមាជិក​​​សមាជិកា​​​រដ្ឋ​​សភា ​​​បាន​​​អញ្ជើញ​​​មក​​​ទទួល​​​វ៉ាក់​​​​សាំង​​​​កូវីដ​​​-​១៩ ​​​អាស្រ្តា​ហ្សេនី​កា​ដូស​​​ទី៣​​ ​ឬ​​ដូស​​​ជំរុញ​​​!!!

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិក សមាជិការដ្ឋសភា បានអញ្ជើញមកទទួលវ៉ាក់​សាំង​កូវីដ-១៩ អាស្រ្តាហ្សេនីកាដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមការរៀប​ចំរបស់ក្រសួង​សុខាភិបាល​និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

 
 
សម្តេចបានបន្តថា ៖ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយ ការឆ្លងនិងឈឺធ្ងន់​ពិសេសសំដៅឈានទៅ​សម្រេច​ឱ្យបាន​នូវភាពសាំសហគមន៍ ដែលជាកត្តា ជំរុញធានា ឱ្យបាននូវការវិលត្រឡប់​ទៅរក​ប្រក្រតីភាពថ្មី នៃជីវភាព​របស់​នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ។ កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំង បានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូត មកដល់ពេលនេះ​សឹងតែ​សម្រេច​បាន១០០% ហើយនៃចំនួនគោលដៅ១០លាននាក់នោះ ។
 
ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ដល់១៧ឆ្នាំវិញ មកដល់ ពេលនេះសម្រេច បានជិត ៩០% ហើយដែរដែលបាន​ទៅ​​ចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់។ ក្រសួង សុខា ភិបាលបាននិងកំពុង​បន្តយ៉ាងសកម្មក្នុងការចាក់វ៉ាក់​សំាងដូសទី៣ឬដូសជំរុញ ជូនដល់ពលរដ្ឋ ដែលបានចាក់ដូសទី១និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូង​ដល់​ពលរដ្ឋ​ ដែល​មិនទាន់បានទៅចាក់ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋរបស់យើងដែលមានអាយុត្រូវ ចាក់បាន ចាក់គ្រប់ៗគ្នា។
 
ឆ្លៀតឱកាសនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធ​ពលខេមរ​ភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែប យ៉ាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ច​អន្តរាគមន៍​តាម​​ភារកិច្ច ព្រមទាំងការចូលរួមយ៉ាង ពេញលេញពីប្រជាពលរដ្ឋរបស់យើង ដែលបានធ្វើឱ្យយុទ្ធសាស្រ្តាចាក់វ៉ាក់​សំាងការ​ពារ សុខុមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យបែបនេះ។
 
សម្តេចសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែង​រក​វ៉ាក់សាំង​​គ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទកភាព​បំផុតនៅក្នុង​ការពារសុខុមាលភាពពល រដ្ឋនិងសង្គម របស់យើងទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ យើងនឹងអាចឈានទៅបើកដំណើរ​ការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់​យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការ​ប្រកបកិច្ច​ការ​រកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេស ជាមិត្តរបស់​កម្ពុជាទាំង​អស់ រួមនឹង​ដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានចូលរួមយ៉ាងសកម្មក្នុង ការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់​កម្ពុជានៅក្នុងការ​ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ឱ្យបានហ្មត់ចត់ ទើបយើងចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបាន​សេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕








 

 

Post a Comment

0 Comments