Ticker

6/ព័ត៌មានជាតិ/ticker-posts

យានយន្តដឹក​​ជញ្ជូន​​ខ្សាច់​៦​គ្រឿង​​ត្រូវ​​បាន​​ផាក​​ពិន័យ​​និង​​ឃាត់​​ទុក​​ចំនួន​​១ឆ្នាំ​​៖ ​​នៅ​​មន្ទីរ​​សា​ធារ​ណ​ការ​ ​និង​​ដឹក​​ជញ្ជូន​​ខេត្ត​​រ​តន​គិរី​ ​ចំនួន​​៥​​គ្រឿង​​និង​​១​​គ្រឿង​​ទៀត​​នៅ​​ខេត្ត​​កំពង់​​ស្ពឺ ​​តាម​​មា​ត្រា​​៦០នៃ​​ច្បាប់​​ស្តី​​ពី​​ផ្លូវ​​ថ្នល់​​!!!

ខេត្តរតនគីរី​ ៖ ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជា​មួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ​និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើ ការ ឃាត់ត្រួតពិនិត្យយានយន្ត​ដឹកខ្សាច់​ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារ​ផ្ទុកទម្ងន់លើស ពី ២០% នៃទម្ងន់ អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

 
 
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ដោយឡែកយានយន្តដឹកខ្សាច់ ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការ ផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់ លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
 
ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ យ៉ាងដោយគ្មានការលើកលែងឡើយ៕




















 
 

Post a Comment

0 Comments