Ticker

6/ព័ត៌មានជាតិ/ticker-posts

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី​សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ​ ក្រោមប្រធានបទ​ សហការដេីម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ

រាជធានីភ្នំពេញ ៖​ នាព្រឹកថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២១​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបា,​ ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩),​ ប្រធានអនុគណកម្មការអប់រំ​ បណ្តុះបណ្តាល​ និងទំនាក់ទំនងសាធារណ:​ និងជាអ្នកនាំពាក្យនៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ តំណាងឯកឧត្តមសាស្ត្រា​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ បានដឹកនាំ គណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី​សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ​ ក្រោមប្រធានបទ​ “សហការដេីម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ” ពីថ្ងៃទី៦​ ដល់ទី៧​ ខែតុលា​ ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំពិសេសនេះ​ លោកជំទាវរដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ ត្រូវបានជ្រេីសរេីសធ្វេីជាវាគ្មិន ម្នាក់ក្នុងចំណោម វាគ្មិនជាច្រេីនទៀត​នៅក្នុងរបៀបវារៈពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍​ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច​ ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលអន្តរាគមន៍ឆ្លេីយតបទៅនឹងការរាតត្បាត​ នៃជំងឺកូវីដ-១៩​ ក្នុងតំបន់​ ជាពិសេសនៅក្នុងប្រទេស។ ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លេីយតបទៅនឹងសំណួរ​ លោកជំទាវរដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ បានបញ្ជាក់ពីសារៈសំខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង​ចំទិសដៅ​ រហ័សរហួន​ និងវៃឆ្លាត​របស់សម្តេច អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការឆ្លេីយតប​ ដាក់ចេញវិធានការបត់បែន​ សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩​នៅកម្ពុជាជាពិសេសលោកជំទាវ​ បានលេីកបង្ហាញពីភាពជោគជ័យរបស់ កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩​ នៅទូទាំងប្រទេស​ និងលទ្ធផលសម្រេចបានលេីកិច្ចការ ដ៏សំខាន់នេះ​ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការគ្រប់គ្រងការងារ​ និងទិន្នន័យតាមប្រព័ន្ធឌីជីថល​ ក៏ត្រូវបានលេីក ឡេីងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា​ ទន្ទឹមនឹងការបញ្ជាក់ របស់លោកជំទាវជូនអង្គប្រជុំដែរថា​ ការដឹកនាំខ្លាំង​ និងដាក់ចេញយន្តការត្រឹមត្រូវ​ ព្រមទាំងការវិនិយោគ លេីវិស័យសុខភាពសាធារណ:នេះ​ និងការពង្រឹងប្រព័ន្ធសុខា ភិបាល នៃប្រទេសសមាជិក​អាស៊ាន​ មិនត្រូវមេីលរំលងឡេីយនៅក្នុងផែនការត្រៀមលក្ខណ:តទៅមុខទៀត​ សម្រាប់ឆ្លេីយតបការ រាតត្បាតនាពេលខាងមុខ​ ហេីយយេីងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី​ ក្នុងបរិបទដែលវីរុសកូវីដ-១៩​ វិវត្តន៍បម្លែងខ្លួន​ ដោយយេីងមិន អាចនឹងសម្លាប់បានអស់នោះឡេីយ​ ដោ​ “យេីងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩​ ហេីយយេីង ត្រូវត្រួតត្រាកូវីដ-១៩​ ជាជាងទុកឱ្យកូវីដ-១៩​ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យេីងឡេីយ។

ដូច្នេះការរៀនរស់នៅជាមួយនឹងការបន្តកិច្ចការពារការចម្លងរោគ​ ជាប្រធានបទសម្រាប់យេីងយកទៅគិត​ និងរៀបចំខ្លួន​ ដោយត្រៀមលក្ខណ:ទុកជាមុន​ ជាមួយនឹងការវាយតម្លៃហានិភ័យ​ បន្ធូរបន្ថយវិធានការ​ និងជំរុញការចាក់វ៉ាក់សាំងឱ្យបាន លឿន​ ប្រជាជនជាច្រេីនទទួលបានវ៉ាក់សាំង​ និងបានគ្រប់ប្រទេសផងដែរ។ ការធ្វេីដំណេីរ​ និងការទទួលស្គាល់នូវបណ្ណ បញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន​ ក៏ជាចំណុចលេីកឡេីងសម្រាប់ការយល់ដឹង​ផងដែរ។ ការសាមគ្គីភាពក្នុង ប្រទេស​ ក្នុងតំបន់​ និងលេីសាកលោក​ ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ​ ជាជំហាន ដែលយេីងគួរតែបោះ ទៅមុខ​ ដោយមិនត្រូវមានការបែងចែក​ពិភពលោក​ មានការរេីសអេីង​ រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការាមួយដៃគូរ​ ដូចជាអង្គការសុខភាពពិភពលោក​ និងអង្គការផ្សេងៗ​ ជាតម្រូវការរួមគ្នាដេីម្បីជួយគ្នាទៅវិញទៅមក​វះកាត់​ និងឆ្លងកាត់ ចេញពីប្រអប់កូវីដ-១៩​ ទាំងអស់គ្នា​ សំដៅឆ្ពោះទៅ​វត្ថុបំណង​របស់យេីងទាំងអស់គ្នា​ គឺ “សហការដេីម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ”។

គោលបំណងនៃកិច្ចប្រជុំ​ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ​ និងមេរៀនបទពិសោធន៍កេីតចេញពីការរាតត្បាតជំងឺកូវីដ-១៩​ សំដៅឆ្ពោះទៅការវិនិយោគ​ និងផ្តល់ហិញ្ញវត្ថុ​ ព្រមទាំងបង្កេីនការយល់ដឹង​ និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណ:។

កិច្ចប្រជុំពិសេសនេះ​ ត្រូវបានប្រារព្ធពិធីបេីកដោយ​មានវត្តមាន ឯកឧត្តម​ Dato Dr. Mohd Amin Liew Abdullah, រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ នៃប្រទេសប្រុយណេ​ ដែលបច្ចុប្បន្ន​ ប្រទេសនេះជាប្រធានអាស៊ាន​,​ ឯកឧត្តម​ Dato Dr. Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលប្រុយណេ​ និងឯកឧត្តម​ Dato Lim Jack Hoi អគ្គលេខាធិការអាស៊ាន​ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវរដ្ឋមន្ត្រីសុខាភិបាល​ រដ្ឋមន្ត្រីសេដ្ឋកិច្ច​ អជ្ញាធរសុភាពសាធារណ:នៅក្នុងអាស៊ាន​ ប្រទេសសមាជិកអាស៊ានទាំង១០​ វិទ្យាស្ថានសិក្សា​ និងស្រាវជ្រាវនៃបណ្តប្រទេសអាស៊ាន​ អង្គការសុខភាពពិភពលោក​ ធនាគារពិភពលោក​ មូលនិធិ​ Rockefeller មូលនិធិ​ Bill & Melinda Gates និងដៃគូពាក់ព័ន្ធ​ សរុបចំនួន​ ៣៣៨នាក់៕









Post a Comment

0 Comments