Ticker

6/ព័ត៌មានជាតិ/ticker-posts

ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ជាអតីតប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃ ឆ្ការដុត

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ជាអតីតប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ។

ជនសង្ស័យដែលត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងបញ្ជាអោយចាប់ខ្លួនអនុវត្តតាមច្បាប់ មានឈ្មោះម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ការបញ្ជាអោយចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ មន ខាងលើនេះមកអនុវត្តតាមនិតិវិធីច្បាប់ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុចព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃនរ៉ាល់អស់ទំហំ ៣ ហិកតា ៥៨៣ ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹកបានឲ្យដឹងថាកន្លងមក ឈ្មោះ ម៉ៅ មន នេះជាបុគ្គលមិនខ្មាចក្រែងរអានឹងច្បាប់ឡើយហើយជាជនដែលមានជំនាញខាងដើរទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យ។ ហើយការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃអាត ព្រៃស្អំ ឈ្មោះ ម៉ៅ មន បានសមគំនិតជាមួយ លោក អ៊ុនហិន មេភូមិខ្វិតទួលឃ្លាំង និងលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាកទឹកលក់ទៅឲ្យឈ្មោះ ខូវ គៀត អស់ចំនួន៥ប័ណ្ណយ៉ាងរំភើយ ។

មិនតែ ប៉ុណ្ណោះ ឈ្មោះ ម៉ៅ មន រូបនេះបានដើរនិយាយក្មេងក្មាងថាមិនខ្លាចតុលាការទេ នរណាចង់ប្តឹងក៍ប្តឹងទៅ ព្រោះខ្លួនទើបលក់ដីបានលុយ ជួលមេធាវីទុកការពារក្តី។

ទោះយ៉ាងណាក្តីអង្គភាពគេហទំព័រយើង មិនអាចសុំការ បកស្រាយណាមួយ  ពីលោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង  និងលោកស្រី  ស៊ឹម  រ៉ុន មេឃុំក្បាលទឹក បាននៅ ឡើយទេជុំវិញ រឿងដែលប្រភពលើកឡើងខាងលើ ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យ ម៉ៅ មន ត្រូវបានចៅក្រម បញ្ជាឲ្យធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងកំពុងបន្តនីតិវិធី ៕ 



Post a Comment

0 Comments