Ticker

6/ព័ត៌មានជាតិ/ticker-posts

ចំនុះមុខបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំសកម្មភាពពួកបំផ្លាញមច្ឆារជាតិកំពុងអូសទូកយាំងកាវយ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ខណៈជំនាញជលផលត្រូវថ្នាំសន្តំរបស់លោកចេង ជនជាតិវៀតណាម?

ខេត្តកំពង់ធំ ៖ ទោះបីជារដ្ឋបាលជលផលជានិច្ចជាកាលតែងតែបើកកិច្ចប្រជុំទប់ស្កាត់បទល្មើសការនេសាទគ្រប់ប្រភេទយ៉ាងណាក្តី គេតែងសង្កេតឃើញថាវាគ្រាន់តែជាការវែកចកឲ្យឃើញទឹកថ្លាតែមួយភ្លែតប៉ុណ្ណោះ ដែលភាសាសាមញ្ញនិយាយថាធ្វើឲ្យតែល្អមើល ជាក់ស្តែងសកម្មភាពបទល្មើសនេសាទពាសពេញបឹងទន្លេសាបប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជាទូកអូស ឆក់ត្រជាក់យាំងកាវ កំពុងបំផ្លិចបំផ្លាញធនធានមច្ឆារជាតិយ៉ាងធ្ងន់ធ្ងរបំផុតជិតរលាយផុតពូជអស់ទៅហើយទាំងត្រីតូចធំរាប់សិបតោន  រៀងរាល់ថ្ងៃ រាល់យប់ពេញ ផ្ទៃបឹងទន្លេសាប មិនមានមន្ត្រីជំនាញចុះបង្ក្រាបម្តងណាឡើយនៅចំណុចបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទូកធំខ្នាតយក្សទាំងនោះសុទ្ធតែជាទូក ជនជាតិវៀតណាម មានចំនួនប្រាំបីទូកធំៗ កំពុងតែធ្វើសកម្មភាពនេសាទខុសច្បាប់ ពាសពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យ ពុំមានមន្រ្តីជំនាញពាក់ព័ន្ធណាអើពើ រឺធ្វើ ការបង្រ្កាបឡើយ សង្ស័យប្រហែលជាមានការឃុបឃិតត្រូវរូវគ្នាអស់ហើយបានជាទុកឱ្យទូកធំៗយក្សអូសយាំងកាវពេញបន្ទុកយ៉ាងអនាធិបតេយ្យហើយទូកទាំងនោះជារបស់ជនជាតិវៀតណាមចូលមកធ្វើសកម្មភាព ប្រព្រឹត្តិបទល្មើសនេសាទបានដោយ រលូនតាមចិត្ត។

ជាក់ស្តែងកាលពីថ្ងៃទី២១ខែ ធ្នូ  ឆ្នាំ២០២១ កន្លងមកនេះ តៃកុងទូកអូសយាំងកាវម្នាក់ ក្នុងចំណោមច្រើនអ្នក បានបង្ហើបប្រាប់ឲ្យដឹង ដោយនិយាយប៉ៃឡាំៗថាមេ ខ្លោងដែលជាថៅកែធំឈ្មោះចេងជាជនជាតិវៀតណាម បានរត់ការបង់លុយឲ្យមន្ត្រីជំនាញថ្នាក់តូចរហូតដល់មន្ត្រីថ្នាក់លើអស់ជាច្រើនម៉ឺនដុល្លារអស់ហើយ ដូច្នេះគ្មានជំនាញពាក់ព័ន្ធណាមកបង្រ្កាបឡើយ។

បើពិតជាយ៉ាងហ្នឹងមែន ពិតជានឹង រលាយហិនហោចអស់ហើយ ធនធានមច្ឆារជាតិ ក្នុងផ្ទៃបឹងទន្លេសាប  ដោយសារមន្រ្តីជំនាញពាក់ព័ន្ធមានការឃុបឃិតគ្នាជាប្រព័ន្ធបើកដៃអោយជនជាតិវៀតណាម ចូលមក ប្រព្រឹត្តិបទល្មើសនេសាទ ក្នុងដែន បឹងទន្លេសាប ដែលជាដែនជំរកត្រីពងកូនរបស់ខ្មែរយើងដោយសេរីតាមអំពើរចិត្ត។

ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមផ្ទៃបឹងទន្លេសាប បានត្អូញត្អែររៀបរាប់ និងរិះគន់ចំៗយ៉ាងចាស់ដៃថា បើគ្មានការឃុបឃិតគ្នា និងការបើកដៃពីមន្រ្តីជំនាញពាក់ព័ន្ធនោះទេទូកអូសយាំងកាវធំៗខ្នាតយក្ស របស់វៀតណាមទាំងនោះ ក៏មិនអាចកើតមានឡើងនោះដែរ ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា រាល់ថ្ងៃមិនមានប្រជាពលរដ្ឋខ្មែរណាហ៊ានទៅនេសាទដាក់មងក្បែរទូកយាំងកាវធំខ្នាតយក្ស  វៀតណាមទាំងនោះទេពីព្រោះក្រុមទូកអូសយាំងកាវទាំងនោះ មានការគំរាមគំហែងមកលើ ប្រជាពលរដ្ឋខ្មែរ បើហ៊ានមកនេសាទក្បែរ នឹងបុកទូកខ្មែរអោយលិចក្នុងទន្លេតែម្តង។ស្តាប់ការរៀបរាប់ខាងលើរបស់ប្រជាពលរដ្ឋ យើងពិតជាមានការ សង្វេកចិត្តណាស់ដែលជាតិសាសន៍ដទៃចូលមកប្លន់មច្ឆារជាតិរបស់យើងហើយ បែរជាអាជ្ញាធរខ្មែរម្ចាស់ប្រទេសជួយសំរួលឲ្យចោរចូលមកលួចយ៉ាងរលូន។ រឿងដែលចោលម្សៀតបំផុតគឺទន្លេសាបដែលជាជង្រុកត្រីដ៏មហាសាល បែរជាយើងរកតែប្រហុកសុីមិនបាន ហើយទៅទិញពីយួនមកវិញ។ សួរថាលោក ពុំ សុថា  ដែលជាមេធំខាងជលផល និងលោករដ្ឋមន្រ្តី វេង សាខុន មានបានទតឃើញភាពរលាយហិនហោចនៃទ្រព្យក្នុងទឹករបស់ខ្មែរដែររឺទេ!។ ភាគ១ 














Post a Comment

0 Comments