Ticker

6/ព័ត៌មានជាតិ/ticker-posts

សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងមន្ត្រីអាជ្ញាធរស្រុកមេមត់ មិនហ៊ានបង្រ្កាបតើមូលហេតុអ្វី?

ខេត្តត្បូងឃ្មុំ÷ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោក ហេង ហើយជួលទៅឲ្យឈ្មួញ ស៊្រុន ម៉េងលឹម និងឈ្មោះ វ៉ា បើកល្បែងស៊ីសងច្រើនប្រភេទ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកសង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ព្រោះមន្ត្រីអាជ្ញាធរ និងអធិការនគរបាលស្រុកមេមត់ មិនហ៊ានទៅក្បែរកាស៊ីណូនោះឡើយ។ ប្រភពខ្លះបានឲ្យដឹងថា​ មេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា មានខ្នងបង្អែករឹងមាំ ទើបលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ទាល់តែសោះ។



ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដា (យីហោ៦៩) យ៉ាងពពាក់ពពូនដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ នោះទេ។ 

សូម្បីតែលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ដោយទុកឲ្យមេល្បែងស៊ីសងប្រចាំកាស៊ីណូច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះសមត្ថកិច្ចប្រចាំកាស៊ីណូនៅច្រកដូង៧ដើម បណ្តោយឲ្យល្បែងស៊ីសងបំពានច្បាប់យ៉ាងពេញទំហឹង។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំដា បានឲ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ខែមករា ឆ្នាំ២០២២ មានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដូង៧ដើម កាន់តែច្រើនឡើងៗ ព្រោះមេល្បែងហ៊ានធានាសុវត្ថិភាពសម្រាប់អ្នកលេងល្បែងក្នុងទីតាំងរបស់ខ្លួន។

ទន្ទឹមនឹងនេះនៅក្នុងឃុំដា ស្រុកមេមត់ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភ ដែលផ្តើមចេញពីល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹង។ 

ចំណែកមេល្បែងស៊ីសងឈ្មោះ លឹម (ស៊្រុន ម៉េងលឹម) និងឈ្មោះ វ៉ា សប្បាយប្រមូលលុយពីអ្នកញៀនល្បែងស៊ីសងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ៕




Post a Comment

0 Comments