Ticker

6/ព័ត៌មានជាតិ/ticker-posts

មានអំពើពុករលួយក្នុងគណៈកម្មការប្រដាល់ ? ? ?

រាជធានីភ្នំពេញ ÷ លោកគ្រូប្រដាល់ម្នាក់សុំមិនបញ្ចេញឈ្មោះហើយបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងការអន់ចិត្តថា នៅក្នុងគណៈកម្មការកីឡាប្រដាល់ជាតិមានការដោះដូរនៅក្នុងជួរគណៈកម្មការនេះដោយមិនមានភាពប្រក្រតីសមតាមនីតិវិធីរបស់សហព័ន្ធកីឡាដែលបានកំណត់ដែលនាំឲ្យខូចទឹកចិត្តដល់គ្រូបង្ហាត់តាមក្លិបនីមួយៗ។  លោកគ្រូដដែលនោះបានបញ្ជាក់ទៀតថាមានការដោះដូរអ្នកធ្វើការចាស់ដែលសំបូរបទពិសោធន៍ ហើយដាក់អ្នកថ្មីបទពិសោធន៍ខ្ចី ទាំងនៅវ័យក្មេងទៀត និងឆ្លៀតឱកាសដោយបោះឆ្នោតទាំងបង្ខំឱ្យគេលើកដៃគាំទ្រនូវបុគ្គលដែលខ្លួនចង់បានហើយសម្រេចយកទាំងបង្ខំដោយអ្នកមិនពេញចិត្តបួនទៅប្រាំនាក់មិនលើកដៃទាល់តែសោះ។

គាត់បានបង្ហើបទៀតអំពីការទាក់ទងដល់លុយកាក់មួយចំនួនដែលត្រូវរៀបចំនិងទទួលយកមកដើម្បីស្ថាបនាការរីកចម្រើនដល់សហព័ន្ធកីឡាប្រដាល់នេះ។ គាត់បានរៀបរាប់បន្តទៀតថា លុយបង់ចូលសហព័ន្ធកីឡាប្រដាល់ចំនួន100$ ជួនកាលមានអ្នកបង់លើសទៀត។ បើយើងគិតត្រឹមតែ 15 ក្លឹបប្រដាល់មួយអាទិត្យយើងឃើញ 1500 ដុល្លារចុះមួយខែមាន 4 អាទិត្យស្មើនឹង ដុល្លារ6000ដុល្លាហើយមួយឆ្នាំ 12 ខែគឺស្មើនឹង  72000$ហើយបើគិតក្នុងមួយអាណត្តិមាន 4 ឆ្នាំទឹកលុយសម្រាប់កម្មវិធីប្រដាល់គឺ 288000ដុល្លារ នៅលុយក្រសួង 100 លានរៀលទៀតសម្រាប់ធ្វើជើងឯកប្រចាំឆ្នាំនិងការបណ្ដុះបណ្ដាលគណៈកម្មការនឹងចៅក្រម។  តែសម្រាប់ឆ្នាំ 2021 កន្លងទៅនេះគឺអស់លុយហើយខ្វះទៀតតាំងពីលោក ហេង សុឃុន ប្រើលុយមកមានតែលោកប្រធាន តែម ម៉ឺន  លោក មុិល កាដូ និងលោក ហេង សុឃុន។ 

និយាយអំពីគណៈកម្មការរៀបចំការប្រដាល់វិញ ក្នុងការបោះឆ្នោតម្ដងៗរៀបចំប្រញាប់ប្រញាល់ គឺសម្រេចដោយ គ្មានគណៈកម្មការបានបោះឆ្នោតទេចេះតែចាប់បង្ខំឲ្យគេលើកដៃមានអ្នកខ្លះមិនលើកដៃមិនគាំទ្របួនទៅប្រាំនាក់ដែរហើយលោក ហេង សុឃុន វិញមិនរវល់ពីកង្វល់ក្នុងចិត្តរបស់អ្នកដែលមិនបានលើកដៃឡើយគឺជួបសំណេះសំណាលតែសមាជិកដែលគាំទ្រពួកគាត់តែប៉ុណ្ណោះ ។ លោកគ្រូម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនោះលោកបានឆ្ងល់ថាតើប្រាក់ច្រើនម្លឹងៗតើអស់លោកអ្នកដឹកនាំក្នុងសហព័ន្ធកីឡាប្រដាល់យកទៅណាខ្លះ ជួយដល់ការហាត់របស់ក្លិបណាបានខ្លះហើយ អស់ប៉ុន្មានដែរទៅ ឬក៏អភិវឌ្ឍសហព័ន្ធកីឡាប្រដាល់ជាតិបានអ្វីខ្លះដែរ? ហេតុអ្វីបានជាសហព័ន្ធកីឡាប្រដាល់ឈរនៅតែស្តាតចាស់ដដែល? ហើយពេលខ្លះនោះក្នុងការប្រកួតប្រដាល់ជាតិឬអន្តរជាតិម្ដងៗ រកតែកន្លែងឲ្យគ្រូបង្ហាត់ឬក៏កីឡាករកីឡាការិនីដេកមិនគ្រប់គ្រាន់ផង លោកគ្រូម្នាក់នោះក៏បានសួរបន្តទៀតថាហេតុអ្វីនៅឆ្នាំ 2021 លុយសម្រាប់ទ្រទ្រង់និងផ្គត់ផ្គង់សហព័ន្ធកីឡាប្រដាល់អស់រលីង ថែមទាំងខ្វះខាតនិងត្រូវរកជំនួយមកពីក្រៅថែមទៀតផង។ 

ជាចុងក្រោយគាត់សូមសំណូមពរឲ្យសហព័ន្ធកីឡាជាតិទូទាំងប្រទេសមេត្តាជួយពិនិត្យបញ្ហានេះផងទាន  ដើម្បីកុំឲ្យមានការពុករលួយនៅក្នុងសហព័ន្ធកីឡាប្រដាល់ដែលនាំឱ្យខូចទឹកចិត្តតាំងពីគ្រូបង្ហាត់រហូតដល់កីឡាករកីឡាការិនីដែលនាំឱ្យបាក់កម្លាំងចិត្តក្នុងការប្រកួតទាំងក្នុងឬក្រៅប្រទេសហើយមិនអាចយកជ័យជំនះពីគូរប្រកួតបានតាំងពីក្នុងប្រទេសឬក្រៅប្រទេសដែលនាំឲ្យបាត់បង់និងខូចកិត្តិយសប្រទេសជាតិផង។ 



Post a Comment

0 Comments