កម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន ដកហូតបានសម្ភារ:មួយចំនួន

Ticker

6/ព័ត៌មានជាតិ/ticker-posts

កម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន ដកហូតបានសម្ភារ:មួយចំនួន


 ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទអនឡាញមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់នាក់​ និងដកហូតសម្ភារៈមួយចំនួន នៅរសៀលថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចក្នុងបុរីញូថោន​ ផ្លូវ១១៣​ ភូមិទួលព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 


តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេី បានបេីក​អស់រយះពេលជិតមួយខែទៅហេីយ តែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេ រហូតមកដល់រសៀលថ្ងៃទី៩​ ខែកញ្ញា​នេះកម្លាំងចម្រុះរបស់បានចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតទូហ្គេមចំនួន៤ បៀរ៣កេស ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។ 

បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិតជាបណ្តោះអាសន្នចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនិតិវិធី៕





Post a Comment

0 Comments