រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ

Ticker

6/ព័ត៌មានជាតិ/ticker-posts

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ

 


សៀមរាប៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់រថយន្តដែលដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាម៉ាស៊ីនទី៣ហើយដែលអង្គការ UNDP បានផ្ដល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយម៉ាស៊ីនទី១ បានដាក់នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ម៉ាស៊ីនទី២ ត្រូវបានតម្លើងនៅខេត្តព្រះសីហនុ និងម៉ាស៊ីនទី៣ បានតម្លើងនៅសៀមរាប និងម៉ាស៊ីនទី៤ នៅខេត្តបាត់ដំបង។


លោក ស៊ុន ចាន់ថុល បានបន្ថែមថា ដោយបានការទទួលឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ក៏រៀបចំយុទ្ធសាស្ត្រដើម្បីតម្លើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីបាន ៣០៥គ្រឿង បើបើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានតែចំនួន១៦គ្រឿងទេ ដែលចំនួននេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះប្រជាពលរដ្ឋដែលបានងាកមកប្រើរថយន្តអគ្គិសនី។


ជាមួយគ្នានោះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថាចំពោះពន្ធនាំចូលសំរាប់ឡានធម្មតាគឺមានចំនួន ១២២ភាគរយ ដោយឡែកអគ្គិសនីវិញ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់រថយន្តអគ្គិសនីនេះមានតម្លៃទាបជាង ៣ដងផងដែរ បើធៀបទៅនឹងការប្រើប្រាស់រថយន្ត ដោយប្រើប្រេង ឥន្ធនៈ ហើយគ្រឿងបន្លាស់ក៏មានតម្លៃថោក និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ៕





Post a Comment

1 Comments

  1. In reality, the RTP for many video slots sit inside the 95%-97% vary bracket. On high of your free spin tally, some slots give you the likelihood to boost your winnings by way of utilization of} random multipliers. These multipliers may be be} decided prior to the spherical, however can also be|may also be|can be} earned thecasinosource.com by choosing an merchandise presented on screen, or by recording again to again wins. This dynamic typically brings the extra lucrative variant ‘progressive multipliers’ into play, which increase with every subsequent win. In recent instances, slots centred around gameplay known as as|often recognized as} Grid Play have grown in prominence.

    ReplyDelete